
ដោយលោក Royd Guyon
តើអ្នកធ្លាប់មានអារម្មណ៍ថាអ្នកមិនអាចគ្រប់គ្រងការងារឬការសិក្សារបស់អ្នកបានទេ? អ្នកក៏ប្រហែលជាមានអារម្មណ៍ថាអ្នកមិនអាចមើលឃើញភាពប្រសើរឡើងនៅក្នុងខ្លួនអ្នកទេ? សំនួរទាំងនេះមានចំលើយ ហើយចម្លើយមួយក្នុងចំណោមសំនួរទាំងនោះគឺការប្រើបច្ចេកទេសមួយដែលគេហៅថាបច្ចេកទេសផូម៉ូដូរ៉ូ។ បច្ចេកទេសនេះត្រូវបានបង្កើតឡើងដោយ លោក Francesco Cirillo ក្នុងទស្សវត្សរ៍ឆ្នាំ ១៩៨០ ដែលនៅពេលនោះគាត់ជានិស្សិតសាកលវិទ្យាល័យម្នាក់ហើយគាត់បាននឹងកំពុងតស៊ូផ្តោតអារម្មណ៍លើការសិក្សា និងបំពេញកិច្ចការរបស់គាត់។ គាត់បានប្រើឧបករណ៍កំណត់ម៉ោងផ្ទះបាយរាងប៉េងប៉ោះ (Pomodoro ជាភាសាអ៊ីតាលី) ដើម្បីកំណត់ពេលវេលាសិក្សាត្រឹមតែ ១០ នាទីប៉ុណ្ណោះ។
បច្ចេកទេសផូម៉ូដូរ៉ូ
*សម្ភារៈ
ឧបករណ៍កំណត់ពេលវេលា ប៊ិច សៀវភៅកត់ត្រាសម្រាប់តាមដានវគ្គរបស់អ្នក
*ដំណើរការ
– ជ្រើសរើសកិច្ចការដែលអ្នកចង់បញ្ចប់។
– កំណត់កម្មវិធីកំណត់ពេលវេលារបស់អ្នក ២៥ នាទី។
– ធ្វើការលើកិច្ចការរបស់អ្នករហូតដល់ឧបករណ៍កំណត់ម៉ោងរោទ៍។
– សរសេរចូលក្នុងសៀវភៅកត់ត្រារបស់អ្នកពីវគ្គដែលអ្នកបានធ្វើ និងវឌ្ឍនភាពដែលអ្នកបានធ្វើលើកិច្ចការរបស់អ្នក។
– សម្រាក ៥ នាទី។
– ធ្វើជំហានទី ២-៤ បួនដងទៀត។
– សម្រាកឱ្យបានយូរជាងនេះ ២០-៣០ នាទីបន្ទាប់ពីធ្វើវគ្គ Pomodoro ៤ ជុំ។ សូមប្រាកដថារាងកាយរបស់អ្នកមានថាមពលឡើងវិញសម្រាប់ត្រៀមខ្លួនធ្វើកិច្ចការបន្ទាប់។
Peter Drucker ធ្លាប់និយាយថា អ្វីដែលត្រូវបានវាស់វែង ជាអ្វីដែលអាចគ្រប់គ្រងបាន។ បច្ចេកទេសដែលខ្ញុំបានចែករំលែកនៅថ្ងៃនេះមានគំនិតដូចគ្នា និងអាចផ្តល់ឱ្យអ្នកនូវទិន្នន័យដើម្បីវាយតម្លៃសកម្មភាព អាកប្បកិរិយាឬការអនុវត្តរបស់អ្នក។ អ្នកថែមទាំងអាចអនុវត្តបច្ចេកទេសនេះចំពោះកិច្ចការដែលមិនទាក់ទងនឹងការងារដូចជាការអាន ការរៀនជំនាញថ្មី ឬស្តាប់ផតខាស។ អនុវត្តតាមជំហានទាំង ៧ ដែលបានរៀបរាប់ខាងលើដោយផ្តោតអារម្មណ៍ ហើយខ្ញុំសង្ឃឹមថាអ្នកនឹងឃើញអត្ថប្រយោជន៍នៃបច្ចេកទេសផូម៉ូដូរ៉ូ។