មានមូលហេតុ ៦យ៉ាង ដែលយើងជ្រើសរើសសិក្សានៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ
១. គុណភាព វិន័យ និងសេវាកម្ម
មជ្ឈមណ្ឌលភាសា អេ អាយ អាយ មានភាពល្បីល្បាញទូទាំងប្រទេសទៅលើគុណភាពអប់រំ វិន័យ និងសេវាកម្ម ហើយត្រូវបានគេទទួលស្គាល់ជាមជ្ឈមណ្ឌលភាសាមួយដែលមានភាពជឿនលឿន និងមានការអភិវឌ្ឈន៍ជាប់ជានិច្ច ក្នុងព្រះរាជាណាចក្រកម្ពុជា។
២. ជម្រើសក្នុងការសិក្សា
មជ្ឈមណ្ឌលភាសា អេ អាយ អាយ គឺមជ្ឈមណ្ឌលមួយដែលមានការបណ្តុះបណ្តាលជំនាញភាសាតាមបែបអាមេរិកាំង។ មជ្ឈមណ្ឌលភាសា អេ អាយ អាយ បណ្តុះ បណ្តាល ថ្នាក់ ភាសាអង់គ្លេស ភាសាចិន និងថ្នាក់ត្រៀមប្រឡង TOEFL ដើម្បីបំពេញតម្រូវការបស់អ្នកសិក្សាគ្រប់វ័យទាំងអស់។
៣. បុគ្គលិកសិក្សាដែលមានសមត្ថភាព និងមានការប្តេជ្ញាចិត្តខ្ពស់
សិស្សានុសិស្សនឹងទទួលបានការបង្រៀនដោយលោកគ្រូអ្នកគ្រូដែលមានសមត្ថភាព មានការប្តេជ្ញាចិត្ត និងបទពិសោធន៍ខ្ពស់ក្នុងការផ្តល់ភាពអប់រំមួយតាមរយៈការចូលរួម ភាពរួសរាយរាក់ទាក់ និងមានការជ្រោមជ្រែងក្នុងការសិក្សាពីពួកគាត់ផងដែរ។
៤. បរិយាកាសសិក្សាដ៏ល្អ
ចំណុចមួយដែលយើងមានការកត់សម្គាល់នៅតាមសាខានីមួយៗ នោះគឺបរិយាកាសសិក្សាមួយដ៏ស្រស់ស្អាត។ មានទីតាំងដ៏ធំទូលាយ ដើម្បីផ្តល់ភាពងាយស្រួលដល់សិស្ស ក្នុងការសិក្សាស្រាវជ្រាវ និងធ្វើការផ្លាស់បទពិសោធន៍សិក្សាពីគ្នាទៅវិញទៅមក។ មជ្ឈមណ្ឌលភាសា អេ អាយ អាយ មានភាពល្បីល្បាញក្នុងការរក្សាបរិយាកាសសិក្សាដែលមានស្ថេរភាព មិនតែប៉ុណ្ណេះ ក្នុងថ្នាក់រៀនមានបំពាក់នូវឧបករណ៏ និងសម្ភារទំនើបៗថែមទៀតផង។
៥. កម្មវិធីសិក្សា
ការសិក្សារបស់សិស្សានុសិស្សត្រូវបានផ្សារភ្ជាប់ជាមួយនឹងវិធីសាស្ត្របង្រៀនល្អៗ និងភាពច្នៃប្រឌិតខ្ពស់ជាមួយនឹងសៀវភៅសិក្សាថ្មីៗ ហើយពួកគាត់ក៏ត្រូវបានផ្សាភ្ជាប់ជាមួយនឹងសកម្មភាពសិក្សាក្នុងថ្នាក់ និងក្រៅថ្នាក់ ហើយថែមទាំងមានសកម្មភាពសិក្សាជាច្រើនទៀតដូចជា កម្មវិធីប្រកួតប្រជែងប្រកបពាក្យម៉េងលី ជេ. គួច (the Mengly J. Quach Spelling Bee) កម្មវិធីប្រកួតប្រជែងបញ្ចេញសម្លេងម៉េងលី ជេ. គួច (the Mengly J. Quach Pronunciation) កម្មវិធីប្រកួតប្រជែង ប្រណាំងពាក្យ (the Mengly J. Quach WordSpeed) ការប្រកួតប្រជែងកីឡាផ្សេងៗ និងដំណើរទស្សនកិច្ចសិក្សាជាច្រើនទៀត។
៦. ទីតាំងសិក្សាប្រកបដោយភាពងាយស្រួល
ទីតាំងសាលារបស់យើងមានភាពងាយស្រួលធ្វើដំណើរសម្រាប់សិស្សានុសិស្ស និងអ្នកអាណាព្យាបាល។ នៅតំបន់នីមួយៗមានផ្ទះប្រជាពលរដ្ឋដ៏ស្រស់ស្អាត សាលារដ្ឋ សាលាឯកជន ហាងលក់ដូរ និងផ្សារទំនើបៗជាច្រើនទៀត។