
នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី លោក ឡាយ សុភា ប្រធាន
មជ្ឈមណ្ឌលភាសា អេ អាយ អាយ អ្នកស្រី រស់ យ៉ាណា ប្រធាននៃសាលារៀនអន្តរទ្វីបអាមេរិកាំង បានទទួលភ្ញៀវពិសេសពីសភាពាណិជ្ជកម្មអាមេរិក គណៈកម្មាធិការច្បាប់កម្ពុជា។ លោក Mr. Ruwan Hulugalle (ប្រធាននាយកដ្ឋានសាជីវកម្ម និងធនាគារ និងជាទីប្រឹក្សាច្បាប់ BNG Legal) លោក Jay Cohen អនុប្រធានផ្នែកបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ដៃគូ និងនាយក Tilleke & Gibbins កម្ពុជា) និង លោកស្រី Mutiah Fauzan សមាជិកនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ (អ្នកសម្របសម្រួលអន្តរជាតិនៃសាលាអន្តរជាតិ West Coast) និងជាសហលេខាធិការនៃគណៈកម្មាធិការច្បាប់សភាពាណិជ្ជកម្មអាមេរិក។