សារពីប្រធាន​មជ្ឈមណ្ឌលភាសា​ ​Aii

សារពីប្រធាន​មជ្ឈមណ្ឌលភាសា​ ​Aii

ស្វាគមន៍!​

យើង​កំពុង​តែ​អាន​អំពី​ការ​ចែករំលែក​នូវ​ចក្ខុវិស័យ​ដ៏មាន​សារៈសំខាន់​ ​សម្រាប់​អនាគត​របស់​យើង។​ មិនថា​ ​មាតាបិតា​ ​អ្នកអាណា​ព្យាបាល​ ​លោកគ្រូ​ ​អ្នកគ្រូ​ ​ឬ​បង​ប្អូន​បង្កើត​របស់​យើង​ទេ​ យើង​ទាំងអស់​គ្នា​មាន​គោល​បំណង​តែមួយ​គត់​ គឺការ​ជម្រុញ​លើកទឹកចិត្ត​ដល់​អ្នក​ជំនាន់​ក្រោយ​ឱ្យទទួល​បាន​ភាព​ជោគជ័យ​ ​និង​ធ្វើ​ការ​ចូលរួម​ចែក​រំលែក​ដល់​សង្គម​ទាំងមូល។​

យើង​សង្ឃឹម​ថា​ ​អ្នក​នឹង​ចាត់ទុក​សាលា​របស់​យើង​ ​ដូចជា​ផ្ទះ​របស់​អ្នក​ និងជា​កន្លែង​មួយ​សម្រាប់​បណ្តុះ​បណ្តាល​យុវជន​ ​ដែល​ជា​ទំពាំង​ស្នងឫស្សី​ដ៏ថ្លៃថ្លា​របស់​ជាតិ​យើង។​ ​សុវត្ថិភាព​ ​សុខភាព​ និងការ​លូតលាស់​របស់​ពួកគេ​ ​បង្ហាញ​ពី​ភាព​តស៊ូ​ដ៏​មោះមុត​ ​និងការ​ខិតខំ​ប្រឹងប្រែង​ឥត​ល្ហែ​ របស់​គណៈ​គ្រប់គ្រង​ ​លោកគ្រូ​ ​អ្នកគ្រូ​ ​អ្នកអនាម័យ​ ​សន្តិសុខ​ និងបុគ្គលិក​គ្រប់​ផ្នែក​ទាំងអស់​របស់​មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ។​ ​យើង​មាន​វប្បធម៌​ ​និងបទពិសោធន៍​ចែក​រម្លែក​ឱ្យ​គ្នា​ទៅវិញ​ ទៅមក​ ​ក្នុង​គោលបំណង​ឆ្ពោះ​ទៅរក​ការ​ប្រកួត​ប្រជែង​ ​ដើម្បី​ឱ្យ​ទាន់​សម័យកាល​ការ​អប់រំ​ ក្នុង​សតវត្សរ៍​ទី២១។​

យើង​មិនមែន​ត្រឹម​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​សិស្សានុសិស្ស​ ​និងអតីត​សិស្ស​របស់​យើង​ទេ​ យើង​ថែម​ទាំង​ទទួល​ខុសត្រូវ​ចំពោះ​សហគមន៏​ ​ជាតិ​ ​និងអន្តរជាតិ​ទាំងមូល​ផងដែរ។​ ​យើង​ជឿជាក់​ថា​ ការ​ខិតខំ​ប្រឹងប្រែង​តស៊ូ​របស់​យើង​នឹងធ្វើ​ឱ្យវិស័យ​អប់រំ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ឈាន​ទៅរក​ការ​អភិវឌ្ឍន៍។​

យើង​មាន​មោទភាព​ខ្លាំង​បំផុត​ដែល​យើង​មាន​ការ​ទទួល​ស្គាល់​ជា​សកល​ទៅលើ​ការ​ផ្តល់សេវាកម្ម​ដ៏ល្អ​ឥតខ្ចោះ។​ ​ហើយ​ម្យ៉ាង​វិញ​ទៀត​ ​យើង​មាន​សេចក្តី​សោមនស្ស​ជា​ពន់ពេក​ ដែល​មាន​ឱកាស​ក្នុងការ​ចែក​រំលែក​បទ​ពិសោធន៍​ជាមួយ​អ្នក​ទាំង​អស់គ្នា។​ ​ការ​រួបរួម​គ្នា​ យើង​អាច​ទទួល​បាន​ភាព​ជោគជ័យ​ ​និងទទួលបាន​សមិទ្ធផល​យ៉ាង​ត្រចះ​ត្រចង់។​

យើង​ជឿជាក់​ថា​ ​យើង​នឹងនៅ​ជាមួយ​អ្នក​ ​និងក្នុង​ក្រុម​គ្រួសារ​របស់​ ​MJQ​ ​គ្រប់​ពេលវេលា។​ យើង​ស្វាគមន៍​រាល់​មតិយោបល់​ដើម្បី​ស្ថាបនា​ ​ការ​ឆ្លើយតប​ ​និងការ​ចែករំលែក​ ​ដើម្បី​ទទួលបាន​នៅ​ បេសកម្មមួយ​ក្នុងការ​ផ្តល់​ការអប់រំ​ដែល​មាន​គុណភាព​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ និងក្នុង​តំបន់​អាស៊ាន​ទាំងមូល។​ ​ ដោយ​ក្ដីសង្ឃឹម​ក្នុងការ​ចែករំលែក​សម្រាប់​អនាគត​របស់យើង​ទាំង​អស់គ្នា។

ឡាយ សុភា ប្រធានមជ្ឈមណ្ឌលភាសា អេ អាយ អាយ