មូលហេតុ​អ្វី​បានជា​អ្នក​ជ្រើសរើស​មជ្ឈមណ្ឌល​ភាសា​ ​Aii

មជ្ឈមណ្ឌលភាសា​ អេ អាយ អាយ ​មាន​ភាព​ល្បីល្បាញ​ទូទាំង​ប្រទេស​ទៅ​លើ​គុណភាព​អប់រំ​ វិន័យ​ ​និងសេវាកម្ម​ ហើយ​ត្រូវបាន​គេ​ទទួល​ស្គាល់​ជា​មជ្ឈមណ្ឌល​ភាសា​មួយ​ដែល​មាន​ភាព​ជឿន​លឿន​ ​និងមាន​ការ​អភិវឌ្ឈន៍​ជាប់​ជានិច្ច​ ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

មានមូលហេតុ ៦យ៉ាង ដែលយើងជ្រើសរើសសិក្សានៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ

១. គុណភាព វិន័យ និងសេវាកម្ម

មជ្ឈមណ្ឌលភាសា​ អេ អាយ អាយ ​មាន​ភាព​ល្បីល្បាញ​ទូទាំង​ប្រទេស​ទៅ​លើ​គុណភាព​អប់រំ​ វិន័យ​ ​និងសេវាកម្ម​ ហើយ​ត្រូវបាន​គេ​ទទួល​ស្គាល់​ជា​មជ្ឈមណ្ឌល​ភាសា​មួយ​ដែល​មាន​ភាព​ជឿន​លឿន​ ​និងមាន​ការ​អភិវឌ្ឈន៍​ជាប់​ជានិច្ច​ ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

២. ជម្រើសក្នុងការសិក្សា

មជ្ឈមណ្ឌលភាសា​ អេ ​អាយ ​អាយ​ គឺមជ្ឈមណ្ឌល​មួយ​ដែល​មាន​ការ​បណ្តុះ​បណ្តាល​ជំនាញ​ភាសា​តាម​បែប​អាមេរិកាំង។​ ​មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​ ​បណ្តុះ​ ​បណ្តាល​ ថ្នាក់​ ​ភាសា​អង់គ្លេស​ ​ភាសាចិន​ ​និងថ្នាក់​ត្រៀម​ប្រឡង​ ​TOEFL​ ដើម្បី​បំពេញ​តម្រូវការបស់​អ្នក​សិក្សា​គ្រប់​វ័យ​ទាំងអស់។​

៣. បុគ្គលិកសិក្សាដែលមានសមត្ថភាព និងមានការប្តេជ្ញាចិត្តខ្ពស់​

សិស្សានុសិស្ស​នឹង​ទទួល​បាន​ការ​បង្រៀន​ដោយ​លោកគ្រូ​អ្នកគ្រូ​ដែល​មាន​សមត្ថភាព​ មាន​ការ​ប្តេជ្ញា​ចិត្ត​ ​និងបទ​ពិសោធន៍​ខ្ពស់​ក្នុងការ​ផ្តល់ភាព​អប់រំ​មួយ​តាមរយៈ​ការ​ចូលរួម​ ​ភាព​រួសរាយ​រាក់ទាក់​ និង​មាន​ការ​ជ្រោម​ជ្រែង​ក្នុង​ការ​សិក្សា​ពី​ពួកគាត់​ផងដែរ។​

៤. បរិយាកាសសិក្សាដ៏ល្អ​

ចំណុចមួយ​ដែល​យើង​មាន​ការ​កត់សម្គាល់​នៅ​តាម​សាខា​នីមួយៗ​ នោះ​គឺ​បរិយាកាស​សិក្សា​មួយ​ដ៏​ស្រស់​ស្អាត។​ ​មានទីតាំង​ដ៏​ធំ​ទូលាយ​ ​ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​សិស្ស​ ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ ​និងធ្វើការ​ផ្លាស់​បទ​ពិសោធន៍​សិក្សា​ពី​គ្នា​ទៅវិញ​ទៅមក។​ ​មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ អាយ​ ​មាន​ភាព​ល្បីល្បាញ​ក្នុងការ​រក្សា​បរិយាកាស​សិក្សា​ដែល​មាន​ស្ថេរភាព​ មិនតែ​ប៉ុណ្ណេះ​ ក្នុង​ថ្នាក់​រៀន​មាន​បំពាក់​នូវ​ឧបករណ៏​ ​និងសម្ភារ​ទំនើបៗ​ថែម​ទៀត​ផង។​

៥. កម្មវិធី​សិក្សា​

ការសិក្សា​របស់​សិស្សានុសិស្ស​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹងវិធីសាស្ត្រ​បង្រៀន​ល្អៗ​ និងភាព​ច្នៃ​ប្រឌិត​ខ្ពស់​ជាមួយ​នឹង​សៀវភៅ​សិក្សា​ថ្មីៗ​ ហើយ​ពួកគាត់​ក៏​ត្រូវ​បាន​ផ្សាភ្ជាប់​ជាមួយ​នឹង​សកម្មភាព​សិក្សា​ក្នុង​ថ្នាក់​ ​និងក្រៅថ្នាក់​ ​ហើយ​ថែម​ទាំង​មាន​សកម្មភាព​សិក្សា​ជាច្រើន​ទៀត​ដូចជា​ កម្មវិធី​ប្រកួត​ប្រជែង​ប្រកប​ពាក្យ​ម៉េងលី​ ​ជេ. ​គួច​ ​(the Mengly J. Quach Spelling Bee)​ កម្មវិធី​ប្រកួត​ប្រជែង​បញ្ចេញ​សម្លេង​ម៉េងលី​ ​ជេ. ​គួច​ (the Mengly J. Quach Pronunciation) កម្មវិធី​ប្រកួត​ប្រជែង​ ​ប្រណាំង​ពាក្យ​ ​(the Mengly J. Quach WordSpeed) ការប្រកួត​ប្រជែង​កីឡា​ផ្សេងៗ​ ​និងដំណើរ​ទស្សនកិច្ច​សិក្សា​ជាច្រើន​ទៀត។​

៦. ទីតាំងសិក្សាប្រកបដោយភាពងាយស្រួល​

ទីតាំង​សាលា​របស់​យើង​មាន​ភាពងាយ​ស្រួល​ធ្វើ​ដំណើរ​សម្រាប់​សិស្សានុសិស្ស​ និងអ្នក​អាណា​ព្យាបាល។​ ​នៅតំបន់​នីមួយៗ​មាន​ផ្ទះ​ប្រជា​ពលរដ្ឋ​ដ៏​ស្រស់ស្អាត​ ​សាលារដ្ឋ ​សាលា​ឯកជន​ ហាង​លក់ដូរ​ ​និងផ្សារ​ទំនើបៗ​ជាច្រើន​ទៀត។​