គណៈកម្មការ​ ​កម្មវិធី​សិក្សា​

គណៈកម្មការ​ ​កម្មវិធី​សិក្សា​

គណៈកម្មការកម្មវិធីសិក្សា​នៃ​មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​បង្កើតឡើង​ដើម្បី​ទទួលខុសត្រូវ​ទៅលើ​កម្មវិធីសិក្សា​ទាំងមូល។​សមាជិក​ទាំងអស់​ ​គឺជាក្បាលម៉ាស៊ីន​របស់​មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​ ហើយពួកគេ​មានជំនាញ​ច្បាស់លាស់​ ​ក្នុងការដឹកនាំ​មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​ ឱ្យក្លាយជា​មជ្ឈមណ្ឌល​អប់រំ​មួយ​ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា។​ពួកគេ​ខិតខំ​រៀបចំ​ផែនការ​ ​ចងក្រង​ ​អភិវឌ្ឍ​ ​និងវាយតម្លៃ​កម្មវិធីសិក្សា​ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​សមស្រប​តាម​តម្រូវការ​របស់​សិស្សានុសិស្ស​ ​ក៏ដូចជា​តម្រូវការ​ទីផ្សារ​ផងដែរ។​សំខាន់​ជាងនេះ​ទៅទៀត​ ​គណៈកម្មការកម្មវិធីសិក្សា​បាន​រៀបចំឡើង​ដើម្បី​មើលការ​ខុសត្រូវ​កិច្ចការ​ ការិយាល័យ​សិក្សា​ជាច្រើន​ទៀត​ ដែល​ជាមូលដ្ឋានគ្រឹះ​ដ៏មានសារសំខាន់​ដល់​មជ្ឈមណ្ឌល​ភាសា​ ​អេ​ ​អាយ​ ​អាយ។​សមាជិក​ទាំងអស់​មានតួនាទី​ ​ក្នុងការ​ចងក្រង​ច្បាប់​របស់​ការិល័យ​សិក្សា​ ចងក្រង​លក្ខខណ្ឌ​សម្រាប់ការ​ចុះឈ្មោះ​ចូលរៀន​ ​រៀបចំ​សំណើរ​សុំ​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​ ​ត្រួតពិនិត្យ​ និងតាមដាន​កម្មវិធីសិក្សា​ ​និងណែនាំ​ក្នុងការ​លើកកម្ពស់​បុគ្គលិក​ ​និងរៀបចំផែនការមេ។