https://www.aii.edu.kh/storage/photos/school committee/Sreyleakhna-Dy3.png https://www.aii.edu.kh/storage/photos/school committee/Sreyleakhna-Dy3.png

លោកស្រី ឌី ស្រីលក្ខណា

លោកស្រី ឌី ស្រីលក្ខណា

នាយិកាផ្នែកលទ្ធកម្ម នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន

នាយិកាផ្នែកលទ្ធកម្ម នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន

លោកស្រីជាអ្នកជំនាញ ដែលមានបទពិសោធដ៏សម្បូរបែប និងមានស្នាដៃជាច្រើនល្អៗក្នុងការរៀបចំគ្រប់គ្រងការតម្រូវការ ផ្គត់ផ្គង់ និង លទ្ធកម្ម។ ជាមួយនឹងភាពក្លាហាន និងភាពបុិនប្រសប់ក្នុងការបង្កើននូវប្រសិទ្ធភាពប្រតិបត្តិការ និងដំណើរការសម្រួលការងារ លោកស្រីតែងតែផ្តល់នូវលទ្ធផលដ៏ប្រសើរ និងបានរួមចំណែកយ៉ាងសកម្មក្នុងការសម្រេចបាននូវភាពជោគជ័យជូនដល់ក្រុមហ៊ុនអន្តរជាតិ។

ក្នុងអាជីពការងារ លោកស្រីតែងតែលើកកម្ពស់ទៅលើជំនាញរបស់ខ្លួនក្នុងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ជាសាកល ស្វែងយល់ស៊ីជម្រៅអំពីភាពស្មុគស្មាញ ដើម្បីជាគន្លឹះក្នុងការសម្របសម្រួល និងជាដំណោះស្រាយសម្រាប់អ្នកផ្គត់ផ្គង់ ក្រុមហ៊ុនផលិត អ្នកចែកចាយ និងអតិថិជនរបស់ខ្លួនផងដែរ។ លោកស្រីមានជំនាញលើការផ្តល់នូវប្រភពយុទ្ធសាស្ត្រ ការរៀបចំផែនការលទ្ធកម្ម ការគ្រប់គ្រងទំនាក់ទំនងអ្នកផ្គត់ផ្គង់ ការផ្តល់ និងគ្រប់គ្រងភស្តុភារ និងការគ្រប់គ្រងសារពើភណ្ឌរបស់ក្រុមហ៊ុនឱ្យស្ថិតស្ថេរគង់វង្ស។ ទន្ទឹមនឹងនេះ លោកស្រីមានជំនាញក្នុងការអនុវត្តនូវវិធីវិធីសាស្រ្តល្អៗ ដើម្បីធានាឱ្យបាននូវប្រតិបត្តិការដែលគ្មានភាពរាំងស្ទះ និងដំណោះស្រាយដ៏មានប្រសិទ្ធភាព។

គួរបញ្ជាក់ផងដែរថា ក្រៅពីសមិទ្ធផលដ៏ច្រើនក្នុងអាជីពការងារ លោកស្រី ឌី ស្រីលក្ខណា គឺជាអតីតនិស្សិត ដែលបានទទួលសញ្ញាបត្រជាន់ខ្ពស់ (MBA) ផ្នែកគ្រប់គ្រងធុរកិច្ច និងទទួលបានអាហារូបករណ៍១០០% ពីសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ថ្នាក់បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារ។ លោកស្រីក៏ទទួលបាននូវខ្សែក្រវាត់ប្រាំមួយជាន់ Sigma Black Belt ដ៏គួរឱ្យគោរព ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់លោកស្រីក្នុងការធ្វើឱ្យកាន់ប្រសើរឡើងជាបន្តបន្ទាប់។

ដោយផ្សារភ្ជាប់ជាមួយនឹងបដិវត្តឧស្សាហកម្ម និងបច្ចេកវិទ្យា  ដែលកំពុងរីកចម្រើននាពេលបច្ចុប្បន្នភាព លោកស្រីនៅតែបន្តភាពឈានមុខក្នុងវិស័យអាជីពការងារ ដែលបានប្រើប្រាស់ចំណេះដឹងរបស់ខ្លួន ដើម្បីជំរុញការច្នៃប្រឌិត និងចូលរួមប្រកួតប្រជែងនានាលើទីផ្សារ។

នៅខែវិច្ឆិកា ឆ្នាំ២០២៣ លោកស្រី ឌី ស្រីលក្ខណា បានចូលបម្រើការងារជាមួយក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ក្នុងតួនាទីជានាយិកាផ្នែកលទ្ធកម្ម ដោយទទួលបន្ទុកត្រួតពិនិត្យគ្រប់គ្រង់ផ្នែកលទ្ធកម្ម រួមទាំងការគ្រប់គ្រងឃ្លាំងរបស់ក្រុមហ៊ុនផងដែរ។ ចក្ខុវិស័យ យុទ្ធសាស្ត្រ ភាពជាអ្នកដឹកនាំ និងការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ចំពោះកិច្ចការលម្អិតហ្មត់ចត់របស់លោកស្រី ធ្វើឱ្យលោកស្រីក្លាយទៅជាមូលធនមនុស្សដ៏មានតម្លៃសម្រាប់ក្រុមហ៊ុន ដោយធានានូវដំណើរការលទ្ធកម្មប្រកបដោយប្រសិទ្ធភាព និងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏រឹងមាំទៀតផង។

ចែករំលែក

គណៈកម្មការ​ ​កម្មវិធី​សិក្សា​

Mr.president.png
លោក ឡាយ​ ​សុភា

ប្រធាន​​មជ្ឈមណ្ឌល​ ​ភាសា​ ​អេ​ ​អាយ​ ​អាយ

mr.VPO.png
លោក​ ​យ៉េន​ ​ចាន់សុម៉ា

អនុប្រធាននៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ ទទួលបន្ទុកកិច្ចការប្រតិបត្តិការ

vp-Jay_update.png
លោក Jayrald A. Salvacion

អនុប្រធាន នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ ទទួលបន្ទុកកិច្ចការសិក្សាធិការ

Chanthat-Soung.jpg
សួង ចន្ថាត

នាយកផ្នែកប្រតិបត្តិការជាន់ខ្ពស់ នៃការិយាល័យប្រតិបត្តិការ

Nheanpanha-Saveth.png
លោក សាវ៉េត ញាណបញ្ញា

នាយកហិរញ្ញវត្ថុជាន់ខ្ពស់

Chariya-Song.jpg
សុង ចរិយា

នាយិកាស្តីទីផ្នែកធនធានមនុស្ស

Sovannaroth-Vong.png
លោក​ ​វង្ស សុវណ្ណារ័ត្ន

នាយករដ្ឋបាល

Chankeo-Ra.jpg
រ៉ា ចាន់កែវ

លេខាប្រតិបត្តិរបស់អនុប្រធានមជ្ឈមណ្ឌលភាសា អេ អាយ អាយ

Mr.-Angkeareaksmey-So.jpg
សូ អង្គារស្មី

លេខាប្រតិបត្តិនៃអនុប្រធាន នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ ទទួលបន្ទុកកិច្ចការសិក្សាធិការ

Mr.-Ravi.png
លោក​ ​Ravi Ghimire

នាយក ​សាខាម៉ៅសេទុង

Ms.-Kimhong-Phan.png
អ្នកនាង​​ ផាន់ គីមហុង

នាយិកា សាខាទួលគោក

Ms.-Ratana-Touch.png
អ្នកនាង ទូច រតនា

​នាយិកា សាខាចាក់អង្រែ

Mr.-Kimhak-Pom.png
លោក ពុំ គឹមហាក់ ​

នាយក ​សាខាចោមចៅ

Ms.-Nalen-Khlim.png
កញ្ញា ឃ្លីម ណាឡែន

នាយិកា ​​សាខាផ្សារថ្មី

Mr.-Sophen-Pho.png
លោក ផូ សុផេន

នាយក សាខា​ជ្រោយចង្វារ

Leakhena-Kong.png
កញ្ញា គង់​ ​លក្ខិណា

នាយិកា​ ​​សាខាសៀមរាប

Vanny-Sim3.png
លោក​ ​ស៊ីម​ ​វណ្ណនី​

នាយករង​ ​សាខាតាកែវ

Paravuth-Hem.jpg
លោក ហែម ប៉ារ៉ាវុឌ្ឍ

នាយក សាខា​សែនសុខ

Ms.-Sochna-Noeu.png
អ្នកស្រី នៅ សុជ្ជណា

នាយិកា សាខា​ច្បារអំពៅ

Joanna-Cabredo1.png
កញ្ញា​ ​Joanna S. Cabredo

​​នាយិកា កម្មវិធី​សិក្សា​

pich-sem.jpg
លោក សែម ពេជ្រ

នាយកកីឡា និងប្រធានក្រុមប្រឹក្សាវិន័យ

Mr.-Chungeang-Tiv.png
លោក ទីវ ជុងអៀង

ប្រធាន​​ផ្នែក​ភាសាចិន​ មជ្ឈមណ្ឌល​ ​ភាសាចិន​ ​ម៉េងលី​ ​ជេ.​ ​គួច​

Pheak-Tong.png
លោក តុង ភក្តិ

ប្រធានផ្នែកសុវត្ថិភាពសាលា និងសាធារណៈ

Socheata-Sou.png
អ្នកស្រី ស៊ូ​ សុជាតា

ប្រធានបណ្ណារក្ស

Mr.-Phearak-Sok.jpg
លោក សុខ ភារៈ

ប្រធានផ្នែកគ្រប់គ្រកាមេរ៉ាសុវត្ថិភាព (CCTV)

Enghor-SREANG.jpg
ស្រ៊ាង អេងហ៊រ

អ្នកគ្រប់គ្រងទូទៅ បណ្ណាគារ អន្តរទ្វីប

Mr.-Vathana-Soy.png
លោក​ ​សយ​ ​វឌ្ឍនា

អ្នករៀបចំកម្មវិធីជាន់ខ្ពស់