Aii ប្រារព្ធកិច្ចប្រជុំតម្រង់ទិសសម្រាប់វគ្គសិក្សាថ្មីទី ៨៣ ជាមួយនឹងការប្រគល់វិញ្ញាបនបត្រគ្រូឆ្នើមលើកទី៦

Aii ប្រារព្ធកិច្ចប្រជុំតម្រង់ទិសសម្រាប់វគ្គសិក្សាថ្មីទី ៨៣ ជាមួយនឹងការប្រគល់វិញ្ញាបនបត្រគ្រូឆ្នើមលើកទី៦

ភ្នំពេញ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤៖ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) បានរៀបចំកម្មវិធីតម្រង់ទិសសម្រាប់លោកគ្រូ អ្នកគ្រូថ្មីសម្រាប់វគ្គសិក្សាថ្មីទី៨៣ ជាមួយនឹងការប្រគល់វិញ្ញាបនបត្រគ្រូឆ្នើមលើកទី៦ ជូនជាកិត្តិយសដល់លោកគ្រូ អ្នកគ្រូដែលបានបំពេញកាតព្វកិច្ចក្នុងការផ្តល់ការអប់រំប្រកបដោយគុណភាពកាលពីវគ្គសិក្សាកន្លងទៅ។

កម្មវិធីនេះប្រារព្ធឡើងដើម្បីផ្សព្វផ្សាយ និងជំរុញការប្តេជ្ញាចិត្តរបស់ Aii ជូនដល់លោកគ្រូ អ្នកគ្រូថ្មីក្នុងការផ្តល់នូវការអប់រំប្រកបដោយគុណភាពជូនដល់អនាគតអ្នកដឹកនាំរបស់កម្ពុជា។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ.​ គួច អេឌ្យូខេសិន បានសង្កត់ធ្ងន់លើតួនាទីរបស់អ្នកអប់រំ និងការចូលរួមចំណែកដល់ភាពជោគជ័យរបស់សិស្សា​នុ​​សិស្ស។ លោកក៏បានលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងសកម្មភាពសប្បុរសរបស់ Aii ដើម្បីបង្កើនបទពិសោធសិក្សា និងការយល់ឃើញទៅពិភពលោក។

នៅចុងបញ្ចប់នៃកម្មវិធីតម្រង់ទិសនេះ ក៏មានពិធីប្រគល់វិញ្ញាបនបត្រដល់លោកគ្រូ អ្នកគ្រូឆ្នើមទាំង២៦រូប ដែលមកពីបណ្តា​​សាខារបស់ Aii ក្នុង​រាជធានី​ភ្នំពេញ សៀមរាប និង​តាកែវ។

Aii កំពុងធ្វើដំណើរនៅលើ «វិថីឆ្ពោះទៅកាន់ ២ទសវត្សរ៍(Road to 2 Decades)» របស់ខ្លួន ក្នុងការផ្តល់ការអប់រំប្រកបដោយគុណភាព និងការលើកទឹកចិត្តដល់សិស្សានុសិស្ស លោកគ្រូ និងអ្នកគ្រូសម្រាប់ការអប់រំនៅសតវត្សរ៍ទី២១។ Aii នឹងពង្រីកអគារសិក្សារបស់ខ្លួននៅសាខាជ្រោយចង្វារ បន្ទាប់ពីចាប់ផ្តើមដំណើរក្រោមប្រាំឆ្នាំ ដើម្បីបំពេញតម្រូវការថ្នាក់រៀនដោយសារតែមានកំណើនចំនួនសិស្សានុសិស្ស និងដើម្បីពង្រីកសហគមន៍សិក្សារបស់ខ្លួន។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី នឹងសម្ពោធការបោះពុម្ពស្នាដៃសៀវភៅថ្មីៗដូចជា៖ មាគ៌ាបញ្ញវន្ដ ការរៀបរាប់​ពីបទពិសោធរបស់លោកក្នុងជំនួបជាមួយសម្តេចប៉ាបហ្វ្រង់ស័រនៅទីក្រុង​វ៉ាទីកង់ និងការអប់រំសុខភាព​ផ្លូវចិត្ត។

Aii គឺជាគ្រឹះស្ថានអប់រំឈានមុខគេមួយនៅប្រទេសកម្ពុជា ដែលផ្តល់ជូននូវកម្មវិធី និងវគ្គសិក្សាយ៉ាងសម្បូរបែបលើជំនាញភាសាអង់គ្លេស ចិន និងថៃ។ ដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំលើការផ្តល់ការអប់រំប្រកបដោយគុណភាព និងភាពជោគជ័យរបស់សិស្សានុសិស្ស Aii ទទួលបានកេរ្តិ៍ឈ្មោះ និងទំនុកចិត្តក្នុងការផ្តល់ការអប់រំលើជំនាញភាសា៕

ចែករំលែក
កិច្ចតម្រង់ទិស

ស្វាគមន៍មកកាន់វគ្គសិក្សាទី ៨៣៖ Aii ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូថ្មី

សំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូថ្មី សម្រាប់វគ្គសិក្សាថ្មី ៨២

កិច្ចប្រជុំតម្រង់ទិសសម្រាប់វគ្គសិក្សាថ្មី ៨២

The 10th Aii Teaching Conference: “Technological Advancement: Empowering students for tomorrow.”

ការប្រជុំគណៈកម្មាធិការនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និង សាលារៀន អន្តរទ្វីប អាមេរិកាំង

កិច្ចប្រជុំ​តម្រង់ទិស​សម្រាប់​វគ្គសិក្សា​ថ្មី​ ​(ឆ្នាំទី ១៨ វគ្គ ៧៤)​

ប្រធានមជ្ឈមណ្ឌលភាសា អេ អាយ អាយ ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូថ្មី

កិច្ចប្រជុំ​តម្រង់ទិស​សម្រាប់​វគ្គសិក្សា​ថ្មី​

ការតំរង់ទិសវគ្គថ្មី

កិច្ចប្រជុំ​តម្រង់ទិស​សម្រាប់​វគ្គសិក្សា​ថ្មី