មជ្ឈមណ្ឌលភាសា អេ អាយ អាយ ប្រារព្ធសន្និសីទតម្រង់ទិសសម្រាប់វគ្គសិក្សាថ្មី ជាមួយ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

មជ្ឈមណ្ឌលភាសា អេ អាយ អាយ ប្រារព្ធសន្និសីទតម្រង់ទិសសម្រាប់វគ្គសិក្សាថ្មី ជាមួយ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

នាពេលថ្មីៗនេះ មជ្ឈមណ្ឌលភាសា​ អេ​ អាយ​​ អាយ (Aii) ដែលជាស្ថាប័នឈានមុខគេក្នុងវិស័យអប់រំភាសា បានបញ្ចប់សន្និសីទតម្រង់ទិសសម្រាប់វគ្គសិក្សាថ្មីទី៨០ ឆ្នាំទី១៩។ សន្និសីទដែលធ្វើឡើងដោយវត្តមានដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចែករំលែកអំពីគោលដៅ និងផែនការអនាគតរបស់ស្ថាប័ន។

សន្និសីទនេះមានការចូលរួម​យ៉ាងច្រើនកុះករ ដោយសមាជិកសិក្សាធិការ បុគ្គលិកគ្រប់គ្រងជាន់ខ្ពស់ និងសមាជិកគណៈកម្មាធិការទូទៅប្រមាណ៤៥០នាក់ចូលរួមដោយផ្ទាល់ និងការចូលរួមតាមប្រព័ន្ធ​អន​ឡាញពីសាខា Aii Takeo និងខេត្តសៀមរាប។ វត្តមានរបស់ពួកគេបានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមចំពោះឧត្តមភាពផ្នែកអប់រំរបស់ Aii និងស្មារតីនៃការសហការ។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលត្រូវបានគេស្គាល់ជាទូទៅថា ជាអ្នកជំនាញខាងវិស័យអប់រំបានឡើងថ្លែងសុន្ទរកថាដោយសង្កត់ធ្ងន់លើគោលដៅ និង សេចក្តីប្រាថ្នាដ៏ធំរបស់ស្ថាប័ន។ សម្ដី​បំផុស​គំនិត​របស់​គាត់​ជាមួយនឹងការ​ជំរុញទឹកចិត្តលើ​គោល​បំណង​រួម ​និង​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ចំណោម​អ្នកចូលរួម​។

ក្នុងសន្និសីទតម្រង់ទិសនេះដែរអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានប្រកាសពីដំណឹងដ៏រំភើបមួយ គឺការសម្ពោធសាខាថ្មី២ នៅតំបន់សែនសុខ និងច្បារអំពៅ។ ការពង្រីកស្ថាប័ននេះមិនត្រឹមដែលផ្តល់សញ្ញាពីការរីកចម្រើននោះទេ ប៉ុន្តែក៏មានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការផ្តល់ការអប់រំដល់សិស្សានុសិស្សដែលមានគុណភាពឱ្យកាន់តែច្រើន។

សន្និសីទតំរង់ទិសពាក្យថ្មីបានបម្រើជាវេទិកាមួយសម្រាប់ជំរុញការតភ្ជាប់ និងធ្វើឱ្យសហគមន៍ Aii មានភាពរស់រវើក។ ហើយវានឹងជាមូលដ្ឋានគ្រឹះសម្រាប់ការសិក្សាប្រកបដោយជោគជ័យសម្រាប់វគ្គសិក្សាថ្មី ដែលជំរុញឱ្យមានការសាទរ និងការលើកទឹកចិត្តពីគ្រប់សមាជិកសិក្សាធិការ និងបុគ្គលិក។

ចែករំលែក
កិច្ចតម្រង់ទិស

ស្វាគមន៍មកកាន់វគ្គសិក្សាទី ៨៣៖ Aii ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូថ្មី

សំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូថ្មី សម្រាប់វគ្គសិក្សាថ្មី ៨២

កិច្ចប្រជុំតម្រង់ទិសសម្រាប់វគ្គសិក្សាថ្មី ៨២

The 10th Aii Teaching Conference: “Technological Advancement: Empowering students for tomorrow.”

ការប្រជុំគណៈកម្មាធិការនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និង សាលារៀន អន្តរទ្វីប អាមេរិកាំង

កិច្ចប្រជុំ​តម្រង់ទិស​សម្រាប់​វគ្គសិក្សា​ថ្មី​ ​(ឆ្នាំទី ១៨ វគ្គ ៧៤)​

ប្រធានមជ្ឈមណ្ឌលភាសា អេ អាយ អាយ ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូថ្មី

កិច្ចប្រជុំ​តម្រង់ទិស​សម្រាប់​វគ្គសិក្សា​ថ្មី​

ការតំរង់ទិសវគ្គថ្មី

កិច្ចប្រជុំ​តម្រង់ទិស​សម្រាប់​វគ្គសិក្សា​ថ្មី