លោក សៅ គឹមស្រ៊ុន បច្ចុប្បន្នកំពុងបម្រើការងារជាប្រធានគ្រូភាសាអង់គ្លេស នៅក្នុងមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាចាក់អង្រែ។ លោកជាមនុស្សដែលចូលចិត្តការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួននិងវិជ្ជាជីវៈ។
កាលពីឆ្នាំ២០១៩ លោកបានធ្វើជាអ្នកបង្វិកភាសាអង់គ្លេសនៅក្រុមហ៊ុនណាហ្គាវើលដែលជាក្រុមហ៊ុនធំមួយនៅក្នុងទីក្រុងភ្នំពេញ។ កាតព្វកិច្ចចម្បងដែលលោកត្រូវបំពេញកាលនោះគឺផ្ដល់ការបង្វិកភាសាអង់គ្លេសទៅកាន់បុគ្គលិកដែលកំពុងបំពេញការងារក្នុងផ្នែកផ្សេងៗក្នុងក្រុមហ៊ុនផ្ទាល់តែម្ដង។ ការងារនោះបានផ្ដល់ឧកាសឲ្យលោកបានធ្វើការជាមួយក្រុមមនុស្សដែលមានអាយុខុសៗគ្នានិងមានប្រវត្តិការងារនិងការសិក្សាផ្សេងៗគ្នាផងដែរ។ ដោយឡែក ក្នុងឆ្នាំ២០២០ លោកបានបញ្ចប់ការសិក្សាកំរិតបរិញ្ញាបត្រ ផ្នែកបរិញ្ញាបត្រអប់រំ ពីវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភំពេញ។
នៅថ្ងៃទី១៣ខែតុលាឆ្នាំ២០២០ លោកបានចូលបម្រើការងារនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាទួលគោក។ ក្នុងរយៈពេលបំពេញការងារប្រហែលជាមួយឆ្នាំកន្លះជាមួយក្រុមហ៊ុន លោកបានអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនគួរឲ្យកត់សម្គាល់ និងបានបណ្ដុះនូវភាពជឿជាក់និងភាពក្លាហានបានយ៉ាងគាប់ប្រសើរ។ តាមរយៈការលះបង់ ការបេ្តជ្ញាចិត្ត និង ការចូលរួមចំណែកក្នុងការអភិវឌ្ឍក្រុមហ៊ុន លោកត្រូវបានតែងតាំងជាប្រធានគ្រូនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាចាក់អង្រែ នៅថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២២។
លោកជឿទៅលើការរៀនឥតឈប់ឈរឬការរៀនពេញមួយជីវិត ដូច្នេះគ្មានអ្វីដែលអាចបញ្ឈប់លោកពីការរៀននិងអភិវឌ្ឍសមត្ថភាពខ្លួនលោកផ្ទាល់បាននោះទេ។ បន្ថែមពីលើនេះ ទស្សនវិជ្ជាផ្ទាល់ខ្លូនរបស់លោកគឺអាកប្បកិរិយាមានសារៈសំខាន់ដូចគ្នាទៅនិងសមត្ថភាពរបស់បគ្គុលម្នាក់ៗ។