លោកស្រី សំ ស្រីនាង គឺជា ប្រធានគ្រូផ្នែកភាសាចិន នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាម៉ៅសេទុង។
លោកស្រី សំ ស្រីនាង បានចូលបម្រើការងារនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ក្នុងខែមករា ឆ្នាំ២០១៦ ក្នុងតួនាទីជាគ្រូបង្រៀនភាសាចិន។ ដោយសារតែការខិតខំប្រឹងប្រែងក៏ត្រូវបានតំឡើងតួនាទីជាប្រធានគ្រូផ្នែកភាសាចិន។
ក្នុងនាមជាប្រធានគ្រូផ្នែកភាសាចិន កញ្ញាជឿជាក់ថារៀនភាសាចិនមិនពិបាករៀននោះទេ ប្រសិនបើសិស្សខិតខំរៀនអត់ធ្មត់ក្នុងការសិក្សាព្យាយាមនិយាយ និង សរសេរភាសាចិនព្រមទាំងហ្វឹកហាត់ភាសាចិនឳ្យបានច្រើនតាមដែលអាចធ្វើទៅបាន នោះសិស្សច្បាស់ជាអាចជោគជ័យក្នុងការសិក្សាភាសាចិនមិនខាន។