លោក សយ វឌ្ឍនា បានចូលរួមមជ្ឈមណ្ឌលភាសា អេ អាយ អាយ តាំងពីខែកុម្ភៈ ឆ្នាំ២០០៨។ ដោយសារការប្រឹងប្រែង និងយកចិត្តទុកដាក់លើការងារ គាត់ត្រូវបាន ស្ថាប័នដំឡើងតួនាទីពីគ្រូក្រៅម៉ោង ទៅជាគ្រូពេញម៉ោង ប្រធានគ្រូ និងអ្នករៀបចំផែនការជាន់ខ្ពស់។ គាត់ធ្លាប់ជាគ្រូឆ្នើមជាច្រើនដង និងទទួលបានវិញ្ញាបនបត្រ សរសើរ ជាច្រើនផ្សេងៗគ្នា។

លោក វឌ្ឍនា គឺជាបុគ្គលិកដែលរួសរាយរាក់ទាក់ និងចេះជួយយកអាសា។ គាត់បានធ្វើការសហការយ៉ាងល្អជាមួយបុគ្គលិកទាំងអស់។

លោកវឌ្ឍនា ទទួល បាន វិញ្ញាបនបត្រខាងផ្នែកបង្រៀនភាសាអង់គ្លេស TESOL ជាមួយនឹងក្រុមហ៊ុន TEYL ដែលជាក្រុមហ៊ុនទទួលស្គាល់ជាលក្ខណៈ អន្តរជាតិ ដោយ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសនៅក្នុងខែឧសភា ឆ្នាំ២០១៥ នៅទីក្រុងបាងកក។ បន្ថែមពីលើនេះ គាត់បានបញ្ចប់បរិញ្ញាបត្រផ្នែកបង្រៀនភាសាអង់គ្លេស ជាភាសា បរទេសនៅសាកលវិទ្យាល័យ ន័រតុន ក្នុងឆ្នាំ២០០៥។