Aii និង AIS សម្រេចសមិទ្ធផលមួយទៀតប្រចាំឆ្នាំ​ ដោយសាងសង់អគារសិក្សាបន្ថែមមួយទៀត

Aii និង AIS សម្រេចសមិទ្ធផលមួយទៀតប្រចាំឆ្នាំ​ ដោយសាងសង់អគារសិក្សាបន្ថែមមួយទៀត

ភ្នំពេញ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣៖ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និង សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ដែលជាក្រុមហ៊ុនបុត្ត​សម្ព័ន្ធរបស់ ក្រុមហ៊ុន​ម៉េង​លី ជេ. គួច អេ​ឌ្យួ​ខេ​សិន (MJQE) បានសម្រេចសមិទ្ធផលដ៏ធំមួយទៀតក្នុងដំណើរផ្តល់ការអប់រំប្រកបដោយគុណភាពជូនដល់យុវជនកម្ពុជា។ ពួកគេបានចាប់ផ្តើមសាងសង់បរិវេណសាលាថ្មី និងធំជាងនេះនៅតំបន់ចោមចៅ ដែលនឹងទទួលសិស្សបានកាន់តែច្រើន និងផ្តល់ឱកាសកាន់តែច្រើនសម្រាប់ការរៀនសូត្រ និងការរីកចម្រើន។

បរិវេណសាលាថ្មីនឹងមានអគាររាងអក្សរ U ដែលតំណាងឱ្យបេសកកម្មរបស់ Aii និង AIS ក្នុងការបង្កើត និងបង្កើនសហគមន៍អ្នកសិក្សាសម្រាប់សតវត្សរ៍ទី ២១។ បរិវេណសាលា និងនៅក្នុងថ្នាក់រៀននឹងបំពាក់ដោយបរិក្ខារទំនើបៗ ទីលានសម្រាប់សកម្មភាពកីឡាដ៏ធំទូលាយ មជ្ឈមណ្ឌលសិល្បៈ អាហារដ្ឋានAlex Food Court ហាងកាហ្វេRooster Café ហាងSmart Mart និងបណ្ណាគារអ៊ិនធឺខន។

នេះជាអគារទី៣ របស់សាលា Aii និង AIS សាខាចោមចៅ ដែលនឹងសាងសង់លើផ្ទៃដីទំហំ ៣ ហិកតា ខណៈដែលអគារសិក្សាទាំង២ដែលមានស្រាប់បានពេញ ដោយសារតែមានកំណើនសិស្សានុសិស្ស។ កន្លែងដំបូងបានសាងសង់រួចរាល់អស់ហើយ។ បន្ទាប់ពីការបើកដំណើរការដោយជោគជ័យនៃសាខាតាកែវ សាខាសែនសុខ និងសាខាច្បារអំពៅនៅក្នុងឆ្នាំ ២០២៣ មក ឥឡូវនេះ គ្រឹះស្ថានអប់រំឈានមុខគេនៅកម្ពុជានេះបានបន្តពង្រីកវិសាលភាពនៅក្នុងតំបន់ចោមចៅបន្ថែមទៀត៕

ចែករំលែក
ព័ត៌មាន

សារលិខិតរំលែកមរណទុក្ខ

ដំណើរការមិនដល់៥ឆ្នាំ Aii សាខាជ្រោយចង្វារបន្ថែមអគារមួយទៀតដោយសារកំណើនសិស្ស

មជ្ឈមណ្ឌលភាសា Aii សូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់វគ្គសិក្សាថ្មីទី៨៣!

មជ្ឈមណ្ឌលភាសា Aii ឈ្នះការប្រកួតធ្វើខ្លែង

Aii និង AIS បើកការដ្ឋានសាងសង់សាខាចំការដូង

ទស្សនកិច្ចសិក្សា និងការចែករំលែកធ្វើបទបង្ហាញរបស់គណៈប្រតិភូម៉ាឡេស៊ី

លោកគ្រូ អ្នកគ្រូឆ្នើម និងបុគ្គលិកឆ្នើមរបស់ Aii ទទួលបានការផ្តល់កិត្តិយសថ្នាក់ជាតិ

មជ្ឈមណ្ឌលភាសា Aii ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ស្ថាប័ន Sekolah Menengah Kebangsaan Jalan Tiga Bandar Baru Bangi (JATIS...

អបអរសាទរសកម្មភាពសប្បុរសធម៌តាមរយៈតន្រ្តី «Aii Road to 2 Decades: Concert for a Cause»

Message from the President for the 19th Anniversary of the Aii Language Center

Aii Open Discussion

គម្រោង «១ដុល្លារជួយជីវិត» របស់ Aii ជួយសិស្សានុសិស្សក្រីក្រនៅតំបន់ច្បារអំពៅ