គម្រោង «១ដុល្លារជួយជីវិត» របស់ Aii ជួយសិស្សានុសិស្សក្រីក្រនៅតំបន់ច្បារអំពៅ

គម្រោង «១ដុល្លារជួយជីវិត» របស់ Aii ជួយសិស្សានុសិស្សក្រីក្រនៅតំបន់ច្បារអំពៅ

រាជធានីភ្នំពេញ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣៖ មជ្ឈមណ្ឌលភាសា អេ អាយ អាយ​(Aii) បានរៀបចំកម្មវិធីសប្បុរសធម៌ «១ដុល្លារជួយជីវិត» ឬ «Share A Dollar Save Live»  សហការជាមួយ មូលនិធិ ម៉េងលី ជេ. គួច​​ (MJQF)​​ បានពាំនាំអង្ករចំនួន១០០បាវ ត្រូវជា២តោនកន្លះ ទៅកាន់អង្គការផ្កាយសមុទ្រ (ISF Cambodia) សាខាច្បារអំពៅដែលកំពុងផ្តល់ការអប់រំជូនសិស្សានុសិស្សដែលមានជីវភាពក្រីក្រប្រមាណ៣៦០នាក់ ពីថ្នាកបឋមសិក្សា រហូតដល់ថ្នាក់មហាវិទ្យាល័យ។

លោក ឡាយ សុភា ប្រធាននៃAii មានប្រសាសន៍ថា Aii តែងតែចូលរួមដឹកនាំសិស្សានុសិស្សរបស់ខ្លួនក្នុងការងារសប្បុរសធម៌។ លោកបន្តថា៖ «គោលបំណងរបស់យើងគឺចង់បណ្តុះគំនិតឱ្យសិស្សានុសិស្សចេះជួយគ្នា ផ្តល់តម្លៃ និងលើកទឹកចិត្តឱ្យគ្នាទៅវិញទៅមកនៅក្នុងសង្គម ក៏ដូចជាផ្តល់ឱកាសការអប់រំសម្រាប់ទាំង់អស់គ្នា ដើម្បីបណ្តុះបណ្តាលអនាគតអ្នកបន្តរបស់ប្រទេសកម្ពុជា»។

លោក ឡាយ សុភា ក៏បានសង្កត់ធ្ងន់នូវគោលតម្លៃស្នូលរបស់ Aii ក្នុងការចូលរួមជាសកម្មភាពជាសហគមន៍នៅទូទាំងប្រទេសកម្ពុជា និងការសាងសង់សហគមន៍អ្នកសិក្សាសម្រាប់សតវត្សទី២១។ ជាក់ស្តែងនៅតំបន់ច្បារអំពៅដែល Aii​ គ្រោងនឹងសម្ពោធសាខាថ្មីរបស់ខ្លួននៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។

សម្រាប់សកម្មភាពសប្បុរសដែលបានធ្វើជូន ISF Cambodia នេះដែរ គឺជាការចូលរួមផ្តល់ការគាំទ្រដល់ការលូតលាស់ធំធាត់របស់កុមារតាមរយៈទទួលបានអាហារូបត្ថម្ភគ្រប់គ្រង។ លោក ឡាយ សុភា បន្តថា «ដើម្បីឱ្យកុមារអាចលូតលាស់ធំធាត់ល្អ និងរៀនពូកែលុះត្រាតែពួកគាតបានបរិភោគគ្រប់គ្រាន់»។

គួរបញ្ជាក់ថា Aii​ បានបង្កើតគម្រោង «១ដុល្លារជួយជីវិត» មានការចូលរួមយ៉ាងសកម្មតាមរយៈការរៃអង្កាសប្រាក់ពីសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូមកពីបណ្តាសាខារបស់ ​Aii ទូទាំងរាជធានីភ្នំពេញ ក្នុងនោះមានដូចជាសាខា​ម៉ៅសេទុង​ សាខា​ទួលគោក​ សាខា​ចាក់អង្រែ​ សាខា​ចោមចៅ សាខា​ផ្សារថ្មី សាខា​ជ្រោយចង្វារ និងសាខា​ច្បារអំពៅ។

កម្មវិធីសប្បុរសធម៌នេះដែរ គឺជាគំនិតផ្តួចផ្តើមឡើងផ្ទាល់ពី អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក្នុងសកម្មភាពសប្បុរសធម៌ដល់សិស្សានុសិស្ស កុមារកំព្រា ទុគ៌តជន និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។

ចាប់តាំងពីឆ្នាំ២០០៤​ មូលនិធិ ម៉េងលី ជេ. គួច បានអនុវត្តកម្មវិធី និងគម្រោងរបស់ខ្លួនយ៉ាងរលូន នៅទូទាំងរាជធានី និងខេត្តដោយមានអ្នកទទួលផលភាគច្រើនជាអ្នកជំងឺ ជនងាយរងគ្រោះ ជនមានជីវភាពក្រីក្រ និងចាស់ជរា។ មូលនិធិនេះ សហការជាមួយអង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុន ឯកជន ទីភ្នាក់ងាររដ្ឋាភិបាល អាជ្ញាធរ និងក្រុមហ៊ុនបុត្ត​សម្ព័ន្ធ និងអង្គភាពទាំងអស់របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE)។

ឈ្មោះធនាគារ: Advance Bank of Asia Limited (ABA Bank)

ឈ្មោះគណនី៖ Mengly J. Quach Education Plc

លេខគណនី៖ 001082097

SWIFT Code: ABAAKHPP

ឈ្មោះធនាគារ: ACLEDA Bank Plc

ឈ្មោះគណនី៖ Mengly J. Quach Education PLC.

លេខគណនី៖ 3473-0199-9889-79 (ប្រាក់ដុល្លារ)

លេខគណនី៖ 3473-0199-9889-89 (ប្រាក់រៀល)

SWIFT Code: ACLBKHPP

សម្រាប់ព័ត៌មានបន្ថែមពី Aii​ សូមទាក់ទង៖

លោក ស៊ូ ពិសែន

ប្រធានផ្នែកផ្សព្វផ្សាយ និងទីផ្សារ

អ៊ីមែល pisen.sou@aii.edu.kh

លេខទូរសព្ទ៖ 855​ 12​ 920​ 028

ចែករំលែក
ព័ត៌មាន

សារលិខិតរំលែកមរណទុក្ខ

ដំណើរការមិនដល់៥ឆ្នាំ Aii សាខាជ្រោយចង្វារបន្ថែមអគារមួយទៀតដោយសារកំណើនសិស្ស

មជ្ឈមណ្ឌលភាសា Aii សូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់វគ្គសិក្សាថ្មីទី៨៣!

មជ្ឈមណ្ឌលភាសា Aii ឈ្នះការប្រកួតធ្វើខ្លែង

Aii និង AIS បើកការដ្ឋានសាងសង់សាខាចំការដូង

ទស្សនកិច្ចសិក្សា និងការចែករំលែកធ្វើបទបង្ហាញរបស់គណៈប្រតិភូម៉ាឡេស៊ី

លោកគ្រូ អ្នកគ្រូឆ្នើម និងបុគ្គលិកឆ្នើមរបស់ Aii ទទួលបានការផ្តល់កិត្តិយសថ្នាក់ជាតិ

មជ្ឈមណ្ឌលភាសា Aii ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ស្ថាប័ន Sekolah Menengah Kebangsaan Jalan Tiga Bandar Baru Bangi (JATIS...

អបអរសាទរសកម្មភាពសប្បុរសធម៌តាមរយៈតន្រ្តី «Aii Road to 2 Decades: Concert for a Cause»

Message from the President for the 19th Anniversary of the Aii Language Center

Aii Open Discussion

Aii និង AIS សម្រេចសមិទ្ធផលមួយទៀតប្រចាំឆ្នាំ​ ដោយសាងសង់អគារសិក្សាបន្ថែមមួយទៀត