Aii និង AIS បើកការដ្ឋានសាងសង់អគារសិក្សាថ្មីនៅសាខាទួលសង្កែ លើផ្ទៃដីប្រមាណជា១០,០០០ម៉ែត្រការ៉េ

Aii និង AIS បើកការដ្ឋានសាងសង់អគារសិក្សាថ្មីនៅសាខាទួលសង្កែ លើផ្ទៃដីប្រមាណជា១០,០០០ម៉ែត្រការ៉េ

នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមក្រុមហ៊ុន ម៉េងលី​ ជេ. អេឌ្យូខេសិន (មជ្ឈមណ្ឌលភាសា អេ អាយ អាយ, សាលារៀន អន្តរទ្វីប អាមេរិកាំង និង SOGO) បានរៀប​ចំប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាថ្មីបន្ថែមទៀតសម្រាប់មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលសង្កែ ដែលមានទីតាំងស្ថិតនៅលើដីឡូត៍លេខ៣៨១G ផ្លូវ១០៣ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

អគារសិក្សាថ្មីស្ថិតក្នុងសង្កាត់ទួលសង្កែ ដែលជាសាខាទី២៤នេះ ត្រូវបានសាងសង់នៅលើផ្ទៃដីសរុប​ប្រមាណ​​ជា១០,០០០ម៉ែត្រការ៉េ ដែលមានចំនួន២អគារសិក្សាធំៗដែលកម្ពស់៣ជាន់ និង៥ជាន់ មានបរិវេណទីធ្លាធំទូលាយបំពាក់ទៅដោយសម្ភារសិក្សា​ទំនើបៗលើសពីតម្រូវការអប់រំ មានទីធ្លាហាត់កីឡា បន្ទប់ពិសោធ បន្ទប់គេហកិច្ច បន្ទប់សិល្បៈ បន្ទប់ប្រឹក្សាយោបល់ ការិយាល័យកិច្ចការសិស្ស បណ្ណាល័យធំៗចំនួន២ កន្លែងកុមារលេង អាហារដ្ឋាន ហាងកាហ្វេ ស្មាតម៉ាត ហាងលក់ទំនិញ បន្ទប់សិក្សាចំនួន៤៥បន្ទប់ ដែលមានផាសុកភាព អនាម័យ និងខ្យល់បរិសុទ្ធចេញចូលគ្រប់គ្រាន់ និងមានសុវត្ថិភាពអាចបំពេញនូវតម្រូវការអប់រំដ៏កក់ក្តៅពេញ​លក្ខណៈដល់សិស្សានុ​សិស្សប្រកបដោយប្រសិទ្ធភាព និងគុណភាព។ 

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបង្ហើបឱ្យដឹងដែរថា ការពង្រីកសាខាថ្មីនៅសាខាទួលសង្កែនេះក៏ព្រោះតែតំបន់ទួលសង្កែជាតំបន់​ដ៏សក្តានុពលខ្លាំងបំផុត ដែលមានរបាយប្រជាជនច្រើនកុះករស្របពេលដែលសង្គមជាតិមាន​ស្ថេរភាព កំណើនសេដ្ឋកិច្ច ជាពិសេសគឺ​ដើម្បីឆ្លើយតប​ទៅនឹងសំណូមពរដ៏ច្រើនពី​សំណាក់មាតាបិតា អ្នកអាណាព្យា​បាល សិស្សានុសិស្ស និងស្របតាម​តម្រូវការ​ទីផ្សារអប់រំជាក់ស្តែងផងដែរ  ខណៈសាលារបស់អ្នកឧកញ៉ានៅសាខាជុំវិញនោះដូចជា សាខាទួលគោក និងជ្រោយចង្វារនាបច្ចុប្បន្នបាននិងកំពុងមានតម្រូវការរៀបចំអគារសិក្សាថ្មីបន្ថែមទៀតដោយសារតែទទួលសិស្សពេញ។ អគារសិក្សាថ្មីនេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៤ ដើម្បីបំពេញឱ្យទាន់នូវតម្រូវការទទួលសិស្សា​នុសិស្ស​ថ្មី ដែលសិក្សាថ្នាក់ភាសាអង់គ្លេស ចិន និងថៃ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងថ្នាក់ចំណេះដឹងទូទៅខ្មែរ ចាប់ពីថ្នាក់ក្រោម​មត្តេយ្យសិក្សា (អាយុ២ឆ្នាំ) ដល់ថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលនឹងត្រូវចូលរៀនបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥ នៅក្នុងខែតុលាខាងមុខ។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤​ខាងមុខនេះ អ្នកឧកញ៉ានឹងបើកការដ្ឋានសាងសង់អគារសិក្សាថ្មីមួយទៀតនៅសាខាចំការដូងផងដែរ ខណៈពេលបច្ចុប្បន្នមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន​ អន្តរទ្វីប អាមេរិកាំង បាននិងកំពុងដំណើរការពង្រីកសាខានៅក្នុងរាជធានីភ្នំពេញ និងខេត្ត ដែលរួមមានសាខាម៉ៅសេទុង (ការិយាល័យកណ្តាល) ទួលគោក ចាក់អង្រែ ចោមចៅ ផ្សារថ្មី ជ្រោយចង្វារ សែនសុខ ច្បារអំពៅ សៀមរាប តាកែវ និងទីតាំងសាខាជាច្រើនទៀតក្នុងពេលឆាប់ៗខាងមុខ។

សម្រាប់ព័ត៌មានបន្ថែមអំពី សូមទាក់ទងតាមរយៈទូរសព្ទលេខ 011 388 868 ឬ 093 217 217 ឬទាក់ទងតាមរយៈអ៊ីមែល info@aii.edu.kh ឬ info@ais.edu.kh៕

ចែករំលែក
ព័ត៌មាន

សារលិខិតរំលែកមរណទុក្ខ

ដំណើរការមិនដល់៥ឆ្នាំ Aii សាខាជ្រោយចង្វារបន្ថែមអគារមួយទៀតដោយសារកំណើនសិស្ស

មជ្ឈមណ្ឌលភាសា Aii សូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់វគ្គសិក្សាថ្មីទី៨៣!

មជ្ឈមណ្ឌលភាសា Aii ឈ្នះការប្រកួតធ្វើខ្លែង

Aii និង AIS បើកការដ្ឋានសាងសង់សាខាចំការដូង

ទស្សនកិច្ចសិក្សា និងការចែករំលែកធ្វើបទបង្ហាញរបស់គណៈប្រតិភូម៉ាឡេស៊ី

លោកគ្រូ អ្នកគ្រូឆ្នើម និងបុគ្គលិកឆ្នើមរបស់ Aii ទទួលបានការផ្តល់កិត្តិយសថ្នាក់ជាតិ

មជ្ឈមណ្ឌលភាសា Aii ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ស្ថាប័ន Sekolah Menengah Kebangsaan Jalan Tiga Bandar Baru Bangi (JATIS...

អបអរសាទរសកម្មភាពសប្បុរសធម៌តាមរយៈតន្រ្តី «Aii Road to 2 Decades: Concert for a Cause»

Message from the President for the 19th Anniversary of the Aii Language Center

Aii Open Discussion

គម្រោង «១ដុល្លារជួយជីវិត» របស់ Aii ជួយសិស្សានុសិស្សក្រីក្រនៅតំបន់ច្បារអំពៅ

Aii និង AIS សម្រេចសមិទ្ធផលមួយទៀតប្រចាំឆ្នាំ​ ដោយសាងសង់អគារសិក្សាបន្ថែមមួយទៀត