ដំណើរការមិនដល់៥ឆ្នាំ Aii សាខាជ្រោយចង្វារបន្ថែមអគារមួយទៀតដោយសារកំណើនសិស្ស

ដំណើរការមិនដល់៥ឆ្នាំ Aii សាខាជ្រោយចង្វារបន្ថែមអគារមួយទៀតដោយសារកំណើនសិស្ស

មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) បើកការដ្ឋានពង្រីកសាខាជ្រោយចង្វារកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ដោយបន្ថែមអគារសិក្សាទី៣ ដើម្បីទទួលសិស្សានុសិស្សឱ្យកាន់តែច្រើន ឆ្លើយតបទៅនឹងកំណើនតម្រូវការការអប់រំប្រកបដោយគុណភាពបន្ទាប់ពីបានបើកដំណើរការកាលពីឆ្នាំ ២០១៩។ Aii គឺជាផ្នែកមួយនៃ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) ដែលមានសិស្សានុសិស្សប្រហែល 25,000 នាក់នៅទូទាំងសាខារបស់ខ្លួនទូទាំងប្រទេសកម្ពុជា។ ការពង្រីកខ្លួននេះបង្ហាញពីការបន្តការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ Aii ក្នុងការផ្តល់សមត្ថភាពដល់អនាគតអ្នកដឹកនាំរបស់កម្ពុជា តាមរយៈការផ្តល់ការអប់រំភាសាប្រកបដោយគុណភាព។

អគារសិក្សាថ្មីនេះនឹងមានបំពាក់បរិក្ខារទំនើបៗនៅខាងក្នុងថ្នាក់រៀន និងសាលពហុបំណងដ៏ធំទូលាយដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ Aii សម្រាប់ការផ្តល់បរិយាកាសអប់រំដល់សិស្សានុសិស្ស។ ក្នុងនោះ ក៏មាន MJQE Plaza ដែលនឹងក្លាយជាផ្សារទំនើបដំបូងបង្អស់របស់ Aii​ ដែល​បាន​រចនា​ឡើង​​សម្រាប់​សិស្សានុសិស្ស។ ការពង្រីកសាខាជ្រោយចង្វារ គ្រោងនឹងបញ្ចប់នៅក្នុងខែកក្កដា ឆ្នាំ២០៤ ដើម្បីទទួលស្វាគមន៍សិស្សានុសិស្សសម្រាប់វគ្គសិក្សាថ្មីទី៨៤ តទៅ។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃ​ក្រុមហ៊ុន​​ ម៉េងលី ជេ. អេឌ្យូខេសិន​ បានគូសបញ្ជាក់ពីការពង្រីកសាខាជ្រោយចង្វារនេះ ដែលជាការឆ្លើយតបទៅនឹងការជឿទុកចិត្តដ៏ធំធេងពីអ្នកអាណាព្យាបាល សិស្សានុសិស្ស និងតម្រូវការក្នុងតំបន់ថា៖ «ពីមុន យើងត្រូវកំណត់ចំនួនសិស្សានុសិស្សដែលមកចុះឈ្មោះចូលរៀន ដោយសារថ្នាក់រៀនយើងមានកំណត់។ ជាមួយនឹងការពង្រីកសាខានេះ យើងអាចស្វាគមន៍សិស្សឱ្យកាន់តែច្រើន ហើយយើងនៅតែអាចធានាគុណភាពអប់រំរបស់យើងនៅតែជាអាទិភាពដដែល»។

លោក ឡាយ សុភា ប្រធាន នៃមជ្ឈមណ្ឌលភាសា អា អាយ អាយ បានបន្ថែមថា៖ «ការពង្រីកសាខានេះមិនមែនត្រឹមតែពង្រីកទំហំនោះទេ ប៉ុន្តែវាក៏ជាការបង្កើនបទពិសោធសិក្សា និងបំពេញតម្រូវការដែលកំពុងវិវត្តនៃសហគមន៍អ្នកសិក្សារបស់យើង។ ពួកយើងក៏គ្រោងនឹងបន្ថែមកម្មវិធីភាសារបស់យើងដូចជាកម្មវិធីភាសាខ្មែរ ភាសាបារាំង និងភាសាផ្សេងៗទៀតក្នុងពេលឆាប់ៗនេះ»។

Aii គឺជាគ្រឹះស្ថានអប់រំឈានមុខគេមួយនៅប្រទេសកម្ពុជា ដែលផ្តល់ជូននូវកម្មវិធី និងវគ្គសិក្សាយ៉ាងសម្បូរបែបលើជំនាញភាសាអង់គ្លេស ចិន និងថៃ។ ដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំលើការផ្តល់ការអប់រំប្រកបដោយគុណភាព និងភាពជោគជ័យរបស់សិស្សានុសិស្ស Aii ទទួលបានកេរ្តិ៍ឈ្មោះ និងទំនុកចិត្តក្នុងការផ្តល់ការអប់រំលើជំនាញភាសា។ Aii ដែលជាផ្នែកមួយនៃ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) គឺជាគ្រឹះស្ថានអប់រំឈានមុខគេក្នុងប្រទេសកម្ពុជា ដែលមានសាខាចំនួន ២០ ហើយកំពុងរៀបចំដំណើរការសាខាបន្តបន្ទាប់ទៀត៕

សម្រាប់ព័ត៌មានបន្ថែមពី Aii សូមទាក់ទងមក៖

លោក ស៊ូ ពិសែន

ប្រធានផ្នែកផ្សព្វផ្សាយ និងទីផ្សារ

មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii)

+855 12 920 028

pisen.sou@aii.edu.kh

ចែករំលែក
ព័ត៌មាន

សារលិខិតរំលែកមរណទុក្ខ

មជ្ឈមណ្ឌលភាសា Aii សូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់វគ្គសិក្សាថ្មីទី៨៣!

មជ្ឈមណ្ឌលភាសា Aii ឈ្នះការប្រកួតធ្វើខ្លែង

Aii និង AIS បើកការដ្ឋានសាងសង់សាខាចំការដូង

ទស្សនកិច្ចសិក្សា និងការចែករំលែកធ្វើបទបង្ហាញរបស់គណៈប្រតិភូម៉ាឡេស៊ី

លោកគ្រូ អ្នកគ្រូឆ្នើម និងបុគ្គលិកឆ្នើមរបស់ Aii ទទួលបានការផ្តល់កិត្តិយសថ្នាក់ជាតិ

មជ្ឈមណ្ឌលភាសា Aii ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ស្ថាប័ន Sekolah Menengah Kebangsaan Jalan Tiga Bandar Baru Bangi (JATIS...

អបអរសាទរសកម្មភាពសប្បុរសធម៌តាមរយៈតន្រ្តី «Aii Road to 2 Decades: Concert for a Cause»

Message from the President for the 19th Anniversary of the Aii Language Center

Aii Open Discussion

គម្រោង «១ដុល្លារជួយជីវិត» របស់ Aii ជួយសិស្សានុសិស្សក្រីក្រនៅតំបន់ច្បារអំពៅ

Aii និង AIS សម្រេចសមិទ្ធផលមួយទៀតប្រចាំឆ្នាំ​ ដោយសាងសង់អគារសិក្សាបន្ថែមមួយទៀត