មជ្ឈមណ្ឌលភាសា Aii ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ស្ថាប័ន Sekolah Menengah Kebangsaan Jalan Tiga Bandar Baru Bangi (JATISS)

មជ្ឈមណ្ឌលភាសា Aii ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ស្ថាប័ន Sekolah Menengah Kebangsaan Jalan Tiga Bandar Baru Bangi (JATISS)

 

Aii ដែលជាស្ថាប័នភាសាឈានមុខគេក្នុងប្រទេសកម្ពុជាបានស្វាគមន៍ដំណើរទស្សនកិច្ច របស់ស្ថាប័ន Sekolah Menengah Kebangsaan Jalan Tiga Bandar Baru Bangi (JATISS) មកពីប្រទេសម៉ាឡេស៊ី។ ដំណើរទស្សនកិច្ចសាលានេះមានគោលបំណងជួយសម្រួលដល់ការភ្ជាប់ទំនាក់ទំនងការវាយតម្លៃ និងគម្រោងសហការនាពេលអនាគតរវាងស្ថាប័នទាំងពីរទន្ទឹមនឹងនោះក៏ផ្តល់នូវវេទិកាមួយដើម្បីចែករំលែកការយល់ដឹង និងព័ត៌មានអំពីនិន្នាកាថ្មីៗក្នុងការបង្រៀន និងរៀនភាសាអង់គ្លេសផងដែរ។

ក្នុងដំណើរទស្សនកិច្ចនេះក៏មានការចែករំលែកព័ត៌មាន ដែលត្រូវបានធ្វើឡើងដោយផ្តោតលើប្រធានបទសំខាន់ៗទាក់ទងនឹងការសិក្សាភាសា។ លោកស្រីបណ្ឌិត Khairul Husna AbdulKadir មកពីប្រទេសម៉ាឡេស៊ីបានធ្វើបទបង្ហាញមួយក្រោមចំណងជើងថា "English Teaching and Learning in Malaysia: Navigating the Roadblock and the Roadmap” ដែលផ្តល់នូវការយល់ដឹងដ៏មានតម្លៃចំពោះបញ្ហាប្រឈម និងយុទ្ធសាស្ត្រនៅក្នុងបរិបទប្រទេសម៉ាឡេស៊ី។ លើសពីនេះកញ្ញា Joanna Cabredo មកពីមជ្ឈមណ្ឌលភាសា Aii បានចែករំលែកនូវយុទ្ធសាស្ត្រ និងបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិតសម្រាប់ការពង្រឹងជំនាញសរសេរភាសាអង់គ្លេសនៅក្នុងបទបង្ហាញមួយដែលមានចំណងជើងថា "Unlocking English Writing Skills: Innovative Strategies and Technology for Teachers"។

តាមរយៈការចែករំលែកជំនាញ និងបទពិសោធន៍នេះស្ថាប័នទាំងពីរមានគោលបំណងលើកកំពស់កម្មវិធីរៀងៗខ្លួន និងរួមចំណែកដល់ការរីកចំរើននៃការអប់រំភាសា។ ដំណើរទស្សនកិច្ច​នេះ​ធ្វើ​ឡើង​ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​គណៈ​កម្មាធិការ​សាលា​នៃ​សាខាAii ម៉ៅសេទុង។

ចែករំលែក
ព័ត៌មាន

សារលិខិតរំលែកមរណទុក្ខ

ដំណើរការមិនដល់៥ឆ្នាំ Aii សាខាជ្រោយចង្វារបន្ថែមអគារមួយទៀតដោយសារកំណើនសិស្ស

មជ្ឈមណ្ឌលភាសា Aii សូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់វគ្គសិក្សាថ្មីទី៨៣!

មជ្ឈមណ្ឌលភាសា Aii ឈ្នះការប្រកួតធ្វើខ្លែង

Aii និង AIS បើកការដ្ឋានសាងសង់សាខាចំការដូង

ទស្សនកិច្ចសិក្សា និងការចែករំលែកធ្វើបទបង្ហាញរបស់គណៈប្រតិភូម៉ាឡេស៊ី

លោកគ្រូ អ្នកគ្រូឆ្នើម និងបុគ្គលិកឆ្នើមរបស់ Aii ទទួលបានការផ្តល់កិត្តិយសថ្នាក់ជាតិ

អបអរសាទរសកម្មភាពសប្បុរសធម៌តាមរយៈតន្រ្តី «Aii Road to 2 Decades: Concert for a Cause»

Message from the President for the 19th Anniversary of the Aii Language Center

Aii Open Discussion

គម្រោង «១ដុល្លារជួយជីវិត» របស់ Aii ជួយសិស្សានុសិស្សក្រីក្រនៅតំបន់ច្បារអំពៅ

Aii និង AIS សម្រេចសមិទ្ធផលមួយទៀតប្រចាំឆ្នាំ​ ដោយសាងសង់អគារសិក្សាបន្ថែមមួយទៀត