Aii ចូលរួមលើកតម្កើងមរតកវប្បធម៌ខ្មែរតាមរយៈការស្លៀកសម្លៀកបំពាក់ប្រពៃណីនៅកន្លែងធ្វើការ

Aii ចូលរួមលើកតម្កើងមរតកវប្បធម៌ខ្មែរតាមរយៈការស្លៀកសម្លៀកបំពាក់ប្រពៃណីនៅកន្លែងធ្វើការ

រាជធានីភ្នំពេញ ថ្ងៃទី២២​ ខែកុម្ភៈ ឆ្នាំ២០២៤៖ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) ដែលជាបុត្រ​សម្ព័ន្ធរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) និងជាគ្រឹះស្ថានអប់រំឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា​ ​បានបោះជំហានយ៉ាងសំខាន់មួយឆ្ពោះទៅរកការអភិរក្ស និងតម្កើងមរតកវប្បធម៌ជាតិតាមរយៈការលើកទឹកចិត្តបុគ្គលិក និងនិយោជិតទាំងអស់ឱ្យស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរនៅក្នុងកន្លែងធ្វើការ។ ចាប់ពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤នេះតទៅ នៅរៀងរាល់ថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ គឺជា«ទិវាសម្លៀកបំពាក់ប្រពៃណី» ដែលគ្រប់គ្នាត្រូវបានលើកទឹកចិត្តឱ្យបង្ហាញនូវមរតកដ៏សម្បូរបែបនៃប្រទេសកម្ពុជាតាមរយៈការស្លៀកសម្លៀកបំពាក់ប្រពៃណី។

ការថែរក្សា និងការប្រារព្ធនូវអត្តសញ្ញាណវប្បធម៌ជាតិកម្ពុជានៅក្នុងកន្លែងធ្វើការនេះ ពិតជាមានសារៈសំខាន់សម្រាប់ Aii ដោយមានអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជាអ្នកផ្តួចផ្តើម និងផ្តល់ជាឧទាហរណ៍ទៅកាន់បុគ្គលិក​។​ Aii សង្ឃឹមថានឹងជួយបង្កើនមោទកភាព និងការរួបរួមគ្នានៅកន្លែងធ្វើការរវាងបុគ្គលិកទាំងអស់តាមរយៈការស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរនេះ។

លោក ឡាយ សុភា ប្រធានមជ្ឈមណ្ឌលភាសា Aii បានមានប្រសាសន៍ថា៖ «ការផ្សព្វផ្សាយសម្លៀកបំពាក់ប្រពៃណីខ្មែរនៅក្នុងស្ថាប័នរបស់យើង មិនមែនត្រឹមតែជាសម្លៀកបំពាក់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការទទួលស្គាល់ និងលើកតម្កើងមរតកវប្បធម៌ជាតិយើង។ តាមរយៈការលើកទឹកចិត្តបុគ្គលិក និងនិយោជិតរបស់យើងឱ្យស្លៀកពាក់បែបប្រពៃណី យើងចង់បង្កើតបរិយាកាសរួបរួម អបអរភាពចម្រុះ និងភាពសម្បូរបែបនៃវប្បធម៌ខ្មែរយើង។ វាក៏ដើរតួនាទីក្នុងការរម្លឹកពីការប្តេជ្ញាចិត្តរបស់យើងក្នុងការអភិរក្ស ថែរក្សា និងលើកតម្កើងមរតកវប្បធម៌ដ៏ល្អឯករបស់យើងផងដែរ។»

ការផ្តូចផ្តើមនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ Aii ក៏ដូចជាក្រុមហ៊ុនមេ MJQE ក្នុងការថែរក្សា និងអភិរក្សវប្បធម៌ខ្មែរ ផ្អែកលើកភាពជឿជាក់យ៉ាងមុតមាំថា ការរក្សា និងលើកតម្កើងមរតកវប្បធម៌ គឺជាកត្តាចាំបាច់សម្រាប់កសាងសង្គមឱ្យកាន់តែរឹងមាំ និងមានឯកភាព។

Aii គឺជាគ្រឹះស្ថានអប់រំឈានមុខគេមួយនៅប្រទេសកម្ពុជា ដែលផ្តល់ជូននូវកម្មវិធី និងវគ្គសិក្សាយ៉ាងសម្បូរបែបលើជំនាញភាសាអង់គ្លេស ចិន និងថៃ។ ដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំលើការផ្តល់ការអប់រំប្រកបដោយគុណភាព និងភាពជោគជ័យរបស់សិស្សានុសិស្ស Aii ទទួលបានកេរ្តិ៍ឈ្មោះ និងទំនុកចិត្តក្នុងការផ្តល់ការអប់រំលើជំនាញភាសា៕ 

សម្រាប់ព័ត៌មានបន្ថែមពី Aii សូមទំនាក់ទំនងមក៖

លោក ស៊ូ ពិសែន

ប្រធានផ្នែកផ្សព្វផ្សាយ និងទីផ្សារ

មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii)

+855 12 920 028

pisen.sou@aii.edu.kh

ចែករំលែក
ព័ត៌មាន

សារលិខិតរំលែកមរណទុក្ខ

ដំណើរការមិនដល់៥ឆ្នាំ Aii សាខាជ្រោយចង្វារបន្ថែមអគារមួយទៀតដោយសារកំណើនសិស្ស

មជ្ឈមណ្ឌលភាសា Aii សូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់វគ្គសិក្សាថ្មីទី៨៣!

មជ្ឈមណ្ឌលភាសា Aii ឈ្នះការប្រកួតធ្វើខ្លែង

Aii និង AIS បើកការដ្ឋានសាងសង់សាខាចំការដូង

ទស្សនកិច្ចសិក្សា និងការចែករំលែកធ្វើបទបង្ហាញរបស់គណៈប្រតិភូម៉ាឡេស៊ី

លោកគ្រូ អ្នកគ្រូឆ្នើម និងបុគ្គលិកឆ្នើមរបស់ Aii ទទួលបានការផ្តល់កិត្តិយសថ្នាក់ជាតិ

មជ្ឈមណ្ឌលភាសា Aii ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ស្ថាប័ន Sekolah Menengah Kebangsaan Jalan Tiga Bandar Baru Bangi (JATIS...

អបអរសាទរសកម្មភាពសប្បុរសធម៌តាមរយៈតន្រ្តី «Aii Road to 2 Decades: Concert for a Cause»

Message from the President for the 19th Anniversary of the Aii Language Center

Aii Open Discussion

គម្រោង «១ដុល្លារជួយជីវិត» របស់ Aii ជួយសិស្សានុសិស្សក្រីក្រនៅតំបន់ច្បារអំពៅ

Aii និង AIS សម្រេចសមិទ្ធផលមួយទៀតប្រចាំឆ្នាំ​ ដោយសាងសង់អគារសិក្សាបន្ថែមមួយទៀត